ឯកឧត្តម គង់ កន្នារតន៍ ជួបពិភាក្សាលើផែនការស្ថាបនាផ្លូវនៅតំបន់សម្បទានសង្គមកិច្ច ក្នុងខេត្តស្វាយរៀង
29 មិថុនា 2026
នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អនុប្រធានគណៈកម្មាធិការ អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលរបស់ក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម និងទិសដៅបន្ដ។
កិច្ចប្រជុំនេះ បានលើកយកនូវបទពិសោធន៍ និងដាក់ចេញនូវទិសដៅបន្ដដូចជា ក្រុមការងារនីមួយៗ ដែលបានបែងចែកតួនាទីភារកិច្ចត្រូវបន្ដអនុវត្ដការងារឱ្យបានខ្ជាប់ខ្ជួន, បន្ដពង្រឹងការគ្រប់គ្រងទិន្នន័យដែលចុះក្នុងប្រព័ន្ធឱ្យបានច្បាស់លាស់, បន្ដចុះត្រួតពិនិត្យដល់ខ្នងផ្ទះ លើជីវភាពរស់នៅជាក់ស្ដើងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដើម្បីជួយសម្រួល និងដោះស្រាយរាល់ការលំបាក និងការសំណូមពរ ឱ្យបានឆាប់រហ័ស។
លើសពីនេះ កិច្ចប្រជុំបានផ្តោយលើការបន្ដចុះធ្វើបច្ចុប្បន្ន និងការគ្រប់គ្រងបញ្ចីឈ្មោះ ឱ្យបានត្រឹមត្រូវ, លើកសំណើរ និងសុំគោលការណ៍រាល់បញ្ហាប្រឈម និងការលំបាក, ពន្លឿនការចុះធ្វើកំណត់ហេតុ និងការរៀបចំបើកផ្ដល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពឱ្យបានទាន់ពេលវេលា។
បន្ថែមលើនេះ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំបន្ថែមឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ដខិតខំពង្រឹង និងជម្រុញរក្សាបាននូវនិរន្តរភាពការងារឱ្យកាន់តែល្អប្រសើរ ចំពោះតម្រូវការចាំបាច់បំផុតរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលក្រុមការងារត្រូវបំពេញកាតព្វកិច្ចជូនពួកគាត់ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕
29 មិថុនា 2026
22 មិថុនា 2026
20 មិថុនា 2026