ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូ អ.ន.ក.គោរពវិញ្ញាណក្ខន្ធសព ម្តាយបង្កើតរបស់ ឯកឧត្តម នៃ គន្ធ
3 កក្កដា 2026
នៅរសៀលថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហានជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ពលឯក នី ជីហ្វុង អាយុ ១៩ឆ្នាំ យុទ្ធជន កងអនុសេនាតូចទី១ កាំភ្លើងធំត្បាល់ ១២០មីលីម៉ែត្រ កងអនុសេនាធំគាំទ្រ ចំណុះកងពលតូចអន្តរាគមន៍លេខ៦ កងពលធំលេខ២ ឈរជើងនៅទិសអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលបានពលី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បាននាំយកទេយ្យទានដ៏ថ្លៃថ្លារបសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសព ក្នុងនោះមាន អង្ករ ១០០គីឡូក្រា មី ០២កេស ត្រីខ ០២យួរ ទឹកត្រី ០២យួរ ទឹកស៊ីអ៉ីវ ០២យួរ បច្ច័យមួយចំនួន និងស៊ីម៉ង់ត៍ចំនួន ៦០ការ៉ុង (០៣តោន) សម្រាប់ជួយសាងសង់ផ្ទះជូនគ្រួសារសព ដែលនៅសាងសង់មិនទាន់រួច៕
3 កក្កដា 2026
23 មិថុនា 2026
27 កុម្ភៈ 2026