ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល
27 កុម្ភៈ 2026
នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការ អ.ន.ក. ខេត្ត អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានដឹកនាំសហការីសមាគម រួមជាមួយអាជ្ញាធរមូលដ្ឋាន បានទៅចូលរួមគោរពវិញ្ញាណក្ខណន្ធសព លោក ចេង ជា អតីតយុទ្ធជនសោធននិវត្តន៍ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ទោ យិន ដាលីន តំណាងឲ្យក្រុមលេខាធិការដ្ឋាន អ.ន.ក. ខេត្តកំពង់ធំ បានអានសាររំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ជូនចំពោះក្រុមគ្រួសារសពលោក ចេង ជា ជាអតីតយុទ្ធជន មានអាយុ៦៦ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ឯក ធ្លាប់បានចូលរួមបម្រើក្នុងជួរនគរបាលនៅឆ្នាំ១៩៨៣។ លោកធ្លាប់មានតួនាទីជាអធិការរងស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ហើយបានចូលនិវត្តន៍កាលពីឆ្នាំ២០១៤ កន្លងទៅ។ លោកត្រូវបានទទួលមរណភាពរោគាពាធ កាលពីថៃ្ងទី ១៤ ខែមករា ឆ្នាំ២០២៦ ថ្មីៗ កន្លងទៅនេះ ដោយបានបន្សល់ទុកនូវភរិយា និងកូនរស់នៅក្នុងបន្ទុកចំនួន ៣នាក់។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការស្ដាយស្រណោះចំពោះការបាត់បង់លោកអនុសេនីយ៍ឯក ចេង ជា ជាអតីតយុទ្ធមិត្តធ្លាប់បានចូលរួមសហការជាមួយកងទ័ពក្នុងសមរភូមិប្រយុទ្ធ ការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតវិលត្រឡប់មកវិញបាន។
នៅក្នុងឱកាសនេះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសព និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ចេង ជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
27 កុម្ភៈ 2026
26 កុម្ភៈ 2026
24 មករា 2026