អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
13 កុម្ភៈ 2026
លោក វរសេនីយ៍ ឯក ប៊ូ សារិន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងឯកឧត្តម ប្រធាន ស.អ.ក ខេត្តកែប នាថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្ត និងសាខាមូលនិធិជាតិជំនួយសង្គម ចូលរួមក្នុងពិធីប្រគល់ប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ចំនួន២គ្រួសារ ក្នុងខេត្តកែប។
ថវិកាខាងលើត្រូវបានប្រគល់ជូនគ្រួសារចំនួន២រួមមាន៖ ១.លោក ពៅ ទាវ រស់នៅ ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ទទួលបាន ៩លានរៀល មានភរិយាឈ្មោះ ឆោម លន ជាអ្នកទទួលបណ្ដាំ ។
២.លោក ង៉ែត ឈឿន រស់នៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ទទួលបាន ៨៥២០០០០ រៀល មានភរិយាឈ្មោះ ស៉ឹម សារឿន ជាអ្នកទទួលបណ្ដាំ។
13 កុម្ភៈ 2026
13 មករា 2026
5 មករា 2026