ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
22 សីហា 2026
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធាន ស.អ.ក ខេត្ត នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន ចុះសួរសុខទុក្ខលោក ទៀប តូ សមាជិក ស.អ.ក ខេត្ត ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅផ្ទះ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះ ឯកឧត្ដម មេបញ្ជាការ និងជាប្រធាន ស.អ.ក ខេត្ត ក៏បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគម ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនខាងលើរួមមានថវិកាចំនួន ២៣៥ ០០០រៀល , អង្ករចំនួន ៥០គីឡូក្រាម, មីចំនួន ២កេស ,ទឹកត្រី២យួរ និងទឹកសុីអុីវ ២យួរ , នំចំនួន១ធុង និងឃីតចំនួន១ឃីត៕
រូបភាព៖ ស.អ.ក ខេត្តកោះកុង
22 សីហា 2026
13 កក្កដា 2026
10 កក្កដា 2026