ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
22 សីហា 2026
វរសេនីយ៍ត្រី កែវ វិបុល នាយការិយាល័យយោធាតំបន់ និងជាអនុប្រធានក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត តំណាងឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកោះកុង នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំសហការី ចុះសួរសុខទុក្ខពលបាលត្រី លុីវ គន្ធា ទេីបតែលំហែមាតុភាពបានមួយសប្តាហ៍ ជាជំនួយការបំរើការងារផ្នែកសឹករងស្រុកមណ្ឌលសីមា នៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ខេត្តក៏បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានទី១សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលមានដូចជា៖ ថវិកាចំនួន៣០ មុឺនរៀល, អង្ករចំនួន១បាវតូច, មីខ្លាឃ្មុំចំនួន ១កេសតូច, ទឹកត្រីចំនួន២យួរ, ទឹកសុីអុីវចំនួន ២យួរ, នំចំនួន ១ធុង និងឃីតចំនួន១ ។
រូបភាព៖ ស.អ.ក ខេត្តកោះកុង
22 សីហា 2026
13 កក្កដា 2026
10 កក្កដា 2026