ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
22 សីហា 2026
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តកោះកុង នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ព្រមទំាងអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ នៃសមាគម និងលោកជំទាវបណ្ឌិត ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនឈ្មោះ សុខ គឹមហៀង រស់នៅភូមិមួយ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
អំណោយខាងលើរួមមាន៖ អង្ករចំនួន ២បាវតូចស្មេីរ ៥០គីឡូក្រាម, មីខ្លាឃ្មុំចំនួន ១កេស, ទឹកត្រីចំនួន ១កេស និងទឹកសុីអុីវចំនួន ១កេស។
ជាមួយគ្នានេះ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត ជាអនុប្រធានកិត្តិយស ស.អ.ក ខេត្ត ក៏ឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០មុឺនរៀលផងដែរ៕
រូបភាព៖ ស.អ.ក ខេត្តកោះកុង
22 សីហា 2026
13 កក្កដា 2026
10 កក្កដា 2026