លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក

លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក

27 វិច្ឆិកា 2026
1 នាទីអាន

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានដឹកនាំ ក្រុមលេខាធិការដ្ឋាន អ.ន.ក.ខេត្ត ក្រុង និងសាខា អ.ន.ក.សង្កាត់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល ជូនដល់គ្រួសារនៃសពលោក ឡុង សុខា (និវត្តជន) មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
   
នាឱកាសនោះ លោកជំទាវ ឈី វ៉ា និងថ្នាក់ដឹកនាំ អ.ន.ក.ខេត្ត បានចូលរួមឧបត្ថម្ភជាថវិកាសរុបចំនួន ១លាន១៥ម៉ឺនរៀល និងអំណោយគ្រឿងឧបភោគបរិភោគមួយចំនួនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕

ចែករំលែកអត្ថបទនេះ