អ.ន.ក.ក្រុងសំពៅពូន ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក

អ.ន.ក.ក្រុងសំពៅពូន ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក

27 វិច្ឆិកា 2026
1 នាទីអាន

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក.ក្រុងសំពៅពូន ដឹកនាំដោយលោក អុល ចាន់ណូ អភិបាលរង តំណាងលោក អភិបាលក្រុង និងជាប្រធាន អ.ន.ក.ក្រុង បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់គ្រួសារសពសមាជិក ឈ្មោះ ទឹម រាំងភេទប្រុស (មុខសញ្ញាពិការ) នៅភូមិដើមពោធិ៍ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល៕

ចែករំលែកអត្ថបទនេះ