ឯកឧត្តម មាស សាវ៉ន ដឹកនាំសមាជិក១០ប្រទេសប្រជុំពិនិត្យសេចក្តីព្រាង និងរបៀបវារៈកិច្ចប្រជុំមហាសន្និបាត VECONAC លើកទី២៥
22 មិថុនា 2026
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)
នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ គឹម ច័ន្ទសុលីណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ស្ថិតក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.វិស័យកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការ លោកជំទាវ ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.វិស័យកិច្ចការនារី សរុបចំនួន ៤៤នាក់។
ការបើកវគ្គនាពេលនេះ គឺក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលការងារពាក់ព័ន្ធការបញ្ចូលសមាជិកភាពរបស់និវត្តជនវិស័យកិច្ចការនារី, ការទំនាក់ទំនងការងាររវាងគណៈកម្មាធិការ អ.ន.ក.វិស័យកិច្ចការនារី ទៅនឹងគណៈកម្មាធិការ អ.ន.ក.រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងសាខា អ.ន.ក.ឃុំ សង្កាត់ ក្នុងការគាំពារនិវត្តជនវិស័យខ្លួន៕
22 មិថុនា 2026
20 មិថុនា 2026
17 មិថុនា 2026