អ.ន.ក.ខេត្តកំពង់ធំ នាំយករទេះរុញ និងអំណោយជូនអតីតយុទ្ធជនពិការ
13 កក្កដា 2026
នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ និងអ្នកឧកញ៉ា ទៀង ផល្លា បានចូលរួមឧបត្ថម្ភថវិកាចំនួន ២០ ០០០ ដុល្លារ ជូនក្រុមសារព័ត៌មានអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (CVP MEDIA) ដែលជាក្រុមព័ត៌មានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគម។
លោកជំទាវ ចេន សុភានាថ ប្រធានក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងអគ្គលេខាធិការសមាគម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី និង អ្នកឧកញ៉ា ទៀង ផល្លា ដែលបានចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់ក្រុមព័ត៌មាន ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយព័ត៌មានវិស័យអតីតយុទ្ធជន និងនិវត្តជន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕
13 កក្កដា 2026
10 កក្កដា 2026
9 កក្កដា 2026