ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
2 មេសា 2026
នៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូសមាគមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Semaon bin Hj Marjuki អគ្គនាយក នៃអគ្គនាយកដ្ឋាននិវត្តជនម៉ាឡេស៊ី នៅក្រសួងការពារជាតិម៉ាឡេស៊ី នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជូនដល់ ឯកឧត្តម Dato’ Semaon bin Hj Marjuki ព្រមទាំងជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច គឺផ្តោតសំខាន់លើការស្វែងរកឱកាសវិនិយោគរវាងកម្ពុជា និងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសទាំងពីរឲ្យបានកាន់តែរីកចម្រើន និងជាពិសេសជួយបង្កើតឱកាសការងារដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម Dato’ Semaon bin Hj Marjuki អគ្គនាយក នៃអគ្គនាយកដ្ឋាននិវត្តជនម៉ាឡេស៊ី ដែលបានចំណាយពេល អនុញ្ញាត និងទទួលក្រុមប្រតិភូសមាគមកម្ពុជាបានយ៉ាងកក់ក្តៅជាទីបំផុត។ ក្នុងជំនួបនេះ ឯកឧត្តម Dato’ Semaon bin Hj Marjuki បានជូនពរឲ្យដំណើរទស្សនកិច្ចធុរកិច្ចរបស់ប្រតិភូ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទឹកដីប្រទេសម៉ាឡេស៊ី នេះទទួលបានជោគជ័យ និងធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញទទួលបានសុខសុវត្ដិភាព៕
2 មេសា 2026
24 កុម្ភៈ 2026
22 កុម្ភៈ 2026