អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងម៉ាឡេសុី 

អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងម៉ាឡេសុី 

28 មករា 2026
1 នាទីអាន

នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម បានអញ្ជើញដឹកនាំប្រតិភូសមាគមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧកញ៉ា សារូឌីន ប៊ីន ហាជី អូម៉ា (DATUK SHARUDDIN BIN HJ OMAR) ប្រធានសមាគមអតីតយុទ្ធជនកងកម្លាំងម៉ាឡេសុី នៅទីស្នាក់ការកណ្ដាលសមាគមនៅទីក្រុងកូឡាឡាំពួរ។

ចែករំលែកអត្ថបទនេះ