អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
13 កុម្ភៈ 2026
អ្នកឧកញ៉ា វិញ ហួរ អភិបាលក្រុមហ៊ុនកំពតផត ចូលរួមឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមកិត្តិសង្គហបណ្ឌិតគន់គីមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជននេពេលនេះជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជនដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀតដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានកាន់តែមហោឡារិក។
13 កុម្ភៈ 2026
13 មករា 2026
5 មករា 2026