អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
13 កុម្ភៈ 2026
ឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ តំណាងឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងនាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ១២លានរៀល ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនចំនួន ០៣គ្រួសារ ក្នុងខេត្តប៉ៃលិន។
ថវិកាបេឡាមរណសង្រ្គោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន ៣រួមមាន៖
១/លោក បឿន យ៉ក រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទួលមរណភាពនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ មានប្រពន្ធឈ្មោះ សុខ នួន ជាអ្នកទទួលបណ្ដាំ។
២/ លោក ឌុំ ហាត រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ មានប្រពន្ធឈ្មោះ សិត ចន ជាអ្នកទទួលបណ្ដាំ។
៣/ អ្នកស្រី វិន ម៉ៅ ភេទស្រី រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ មានកូនឈ្មោះ ហ៊ន សុធី ភេទស្រី ជាអ្នកទទួលបណ្ដាំ។
13 កុម្ភៈ 2026
13 មករា 2026
5 មករា 2026