ឯកឧត្តម មាស សាវ៉ន ដឹកនាំសមាជិក១០ប្រទេសប្រជុំពិនិត្យសេចក្តីព្រាង និងរបៀបវារៈកិច្ចប្រជុំមហាសន្និបាត VECONAC លើកទី២៥
22 មិថុនា 2026
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធាន អ.ន.ក. រាជធានីភ្នំពេញ និងលោក រ័ត្ន សុរិបូរ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម រាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំឯកសារលិខិតគតិយុត្តរបស់សមាគម ព្រមទាំងជំរុញការអនុវត្តការងារជំនាញផ្សេងៗរបស់អ.ន.ក. រាជធានីភ្នំពេញ ដល់លោក-លោកស្រី អធិការរងទទួលការងារ អ.ន.ក.ខណ្ឌទាំង១៤ និងលោក-លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌទាំង១៤។
កិច្ចប្រជុំនេះបានដាក់ចេញទិសដៅអនុវត្ត ដូចជា ពង្រឹងការអនុវត្តការងារបេឡាមរណសង្គ្រោះជូនគ្រួសារសព, គណៈកម្មាធិការ អ.ន.ក.ខណ្ឌ ត្រូវសហការជាមួយការិយាល័យស.អ.យ.ខណ្ឌ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិអតីតយុទ្ធជនដែលជាសមាជិក អ.ន.ក. ឱ្យបានត្រឹមត្រូវ និងម៉ត់ចត់, គណៈកម្មាធិការ អ.ន.ក.ខណ្ឌទាំង១៤ ត្រូវធ្វើបច្ចុប្បន្នភាពសំណុំឯកសារថ្មី របស់សមាជិក អ.ន.ក. និង គណៈកម្មាធិការ អ.ន.ក.ខណ្ឌទាំង១៤ ត្រូវស្នើសុំតែងតាំងសមាសភាពលេខាធិការដ្ឋាន អ.ន.ក.ខណ្ឌទាំង១៤ និងក្រុមការងារជំនាញ ទាំង៤ របស់លេខាធិការដ្ឋាន អ.ន.ក.ខណ្ឌទាំង១៤ផងដែរ។
22 មិថុនា 2026
20 មិថុនា 2026
17 មិថុនា 2026