អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
13 កុម្ភៈ 2026
គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោក អ៊ុយ ពៅ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាអនុប្រធានលេខាធិការដ្ឋាន ស.អ.ក.រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ១២លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៣គ្រួសារ ដែលការប្រគល់ថវិកាធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ។
គ្រួសារសពអតីតយុទ្ធជនទាំង៣គ្រួសាររួមមាន៖ ១-គ្រួសារសពលោក សឿង ឬទ្ធិស័ក្តិ សមាជិក ស.អ.ក សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជានិវត្តជនយោធា។ ២-គ្រួសារសពលោក សួន សេដ្ឋា សមាជិក ស.អ.ក សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជានិវត្តជននគរបាល។ និង ៣-គ្រួសារសពលោក ឃួន ឡិច សមាជិក ស.អ.ក សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជានិវត្តជនយោធា។
13 កុម្ភៈ 2026
13 មករា 2026
5 មករា 2026