មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ជួសជុលផ្លូវចូលទៅដីសម្បទានសង្គមកិច្ច ស្រុកស្ទឹងហាវ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ជួសជុលផ្លូវចូលទៅដីសម្បទានសង្គមកិច្ច ស្រុកស្ទឹងហាវ

21 កញ្ញា 2026
1 នាទីអាន

ដោយតាមការចង្អុលបង្ហាញ និងណែនាំពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណអភិបាលខេត្ត និងជាប្រធានគណកម្មាធិការសមាគមអ.ន.ក. ខេត្តព្រះសីហនុ  ចាប់ពីថ្ងៃទី ១៨ រហូតដល់ ២០ ខែ កញ្ញា ឆ្នាំ ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានធ្វើការជួសជុលផ្លូវបណ្តោះអាសន្ន ដើម្បីឱ្យរថយន្តបានធ្វើចរាចរណ៍ ទៅកាន់ដីសម្បទានសង្គមកិច្ច ស្រុកស្ទឹងហាវ។ គិតត្រឹមថ្ងៃនេះទទួលបានលទ្ធផល៖

១-បានកៀកិនសំរួល ចាប់ផ្តើមពីផ្លូវសម្តេចទេពវង្ស រហូតដល់ផ្លូវ ភូមិដីសប្បទានសង្គមកិច្ចប្រវែង 3200 ម ។

២-ចាក់ក្រាលថ្មមិច កន្លែង ដែលពិបាកខ្លាំង អស់ចំនួន ៥ ឡានធំ ស្តិតនៅភូមិ១ឃុំត្រ នប់រលក ស្រុកស្ទឺងហាវខេត្តព្រះសីហនុ៕

ចែករំលែកអត្ថបទនេះ