អ.ន.ក.ខេត្តស្ទឹងត្រែង សហការបន្តឈូសឆាយដីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន

អ.ន.ក.ខេត្តស្ទឹងត្រែង សហការបន្តឈូសឆាយដីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន

10 កញ្ញា 2026
1 នាទីអាន

យោងតាមរបាយការណ៍របស់ក្រុមការងារលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ បាសហការជាមួយ ក្រុមជាងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ដោយបានឈូសឆាយដីកន្លែងសាងសង់ផ្ទះជូនអតីតយុទ្ធជននិងនិវត្តជន សរុបបាន ចំនួន៧៨ឡូតិ៍ លើកផ្ទះបានចំនួន៥០ខ្នង ព្រមទាំងក្រុមការងារ រដ្ឋាករទឹក បានចូលមកតភ្ជាប់ទឹកស្អាតជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង៕

ចែករំលែកអត្ថបទនេះ