ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
22 សីហា 2026
បាត់ដំបង៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយមើលឃើញពីការលំបាករបស់គ្រួសារយោធិនឈរជើងនៅជួរមុខការពារប្រាសាទតាក្របី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំឱ្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាំយកអំណោយជូនគ្រួសារយោធិន រស់នៅភូមិគោកក្តួច ឃុំតាពូន ស្រុកថ្មគោល ខេត្តបាត់ដំបង។
អំណោយប្រគល់ជូនគ្រួសារយោធិន រួមមាន៖ អង្ករ ១០០គីឡូ, មី ៤កេស, ទឹកបរិសុទ្ធ ៣កេស, ត្រីខ ៤យួរ, ទឹកស៉ីអីវ ២យួរ, ទឹកត្រី ២យួរ និងថវិកាមួយចំនួន។
ការផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសារយោធិន ដោយសម្តេចបានចាត់ទុកការបំពេញភារកិច្ចកំពុងឈរជើងនៅជួរមុខ គឺជាការបំពេញភារកិច្ចប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខរបស់ប្រជាជន៕
22 សីហា 2026
13 កក្កដា 2026
10 កក្កដា 2026