សម្តេចតេជោ ហ៊ុន សែន អំពាវនាវថ្នាក់ដឹកនាំខេត្តកំពត និងកែប ត្រូវយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានរបស់ខ្លួន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវថ្នាក់ដឹកនាំខេត្តកំពត និងកែប ត្រូវយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានរបស់ខ្លួន

10 ឧសភា 2026
1 នាទីអាន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានអំពាវនាវ និងស្នើឱ្យថ្នាក់ដឹកនាំខេត្តកំពត និងខេត្តកែប និងមូលដ្ឋានត្រូវគ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន ឱ្យបានច្បាស់លាស់ ហើយត្រូវបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាកាត់បន្ថយការលំបាកដល់ក្រុមគ្រួសារពួកគាត់ឱ្យបានល្អប្រសើរ ឧស្សាហ៍ចុះសួរសុខទុកតាមគ្រួសារ ឬរៀបចំពិធីសំណេះសំណាលផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ ដើម្បីកុំឱ្យមានគម្លាតរវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ។ នេះជាប្រសាសន៍៍សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត-កែប នៅសាល សាលាខេត្តកំពត ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦៕

ចែករំលែកអត្ថបទនេះ