សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មី៖ និវត្តជនក្នុងវិស័យអប់រំជាង ២ម៉ឺន ៤ពាន់ នាក់ នៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយស្វ័យប្រវត្តិ
10 កក្កដា 2026
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ អំពាវនាវហើយអំពាវនាវទៀតដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅខេត្តស្វាយរៀង សូមកុំមើលរំលង និងត្រូវតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន គ្រួសារយុទ្ធជនពលី គ្រួសារយុទ្ធជនពិការ និងគ្រួសារយុទ្ធជនកំពុងឈរជើងនៅសមរភូមិមុខ ព្រោះពួកគាត់ជាអ្នកយកទ្រូងទៅការពារ ពាំងគ្រាប់ដើម្បីជាតិ និងពួកយើងទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលពិធីនៃសកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង៕
10 កក្កដា 2026
31 ឧសភា 2026
26 ឧសភា 2026