សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្តីមូលដ្ឋានខេត្តពោធិ៍សាត់ត្រូវធ្វើជាខ្នងបង្អែករបស់អតីតយុទ្ធជន និងគ្រួសារយុទ្ធជននៅសមរភូមិ
31 ឧសភា 2026
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍អំពាវនាវឱ្យមានការយកចិត្តទុកដាក់ក្នុងការផ្ដល់អាហារូបករណ៍ដល់កូនៗ អតីតយុទ្ធជន និងយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ព្រមទាំងយុទ្ធជនពលី និងពិការ ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងការអប់រំ កសាងធនមនុស្សនៅសមរភូមិក្រោយ។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា សមាគមសិស្ស-និស្សិត អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត.) ត្រូវពិនិត្យលទ្ធភាព និងផ្ដល់ឱកាសខ្ពស់ជូនចំពោះកូនៗ អតីតយុទ្ធជន និងយុទ្ធជន ដែលនេះក៏ជាផ្នែកមួយក្នុងការតបស្នងសងគុណនូវវីភាពរបស់យុទ្ធជន និងអតីតយុទ្ធជន ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៦៕
31 ឧសភា 2026
26 ឧសភា 2026
18 ឧសភា 2026