ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
22 សីហា 2026
អភិបាលស្រុកសំឡូតនាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជន ២គ្រួសារ ក្នុងខេត្តបាត់ដំបង
លោក សើ សាម៉េត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានស.អ.ក ស្រុកសំឡូត នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨,០០០,០០០រៀល ប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងខេត្តបាត់ដំបង ដែលក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពិការ២គ្រួសាររួមមាន៖ ទី១. លោក ភួង ប៊ុត អាយុ ៦៥ឆ្នាំ បានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ មានទីលំនៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ ទី២. គ្រួសារនិវត្តជន លោក ជា ពឿន អាយុ ៧១ឆ្នាំ ទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានទីលំនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង៕
22 សីហា 2026
13 កក្កដា 2026
10 កក្កដា 2026