អ.ន.ក. រាជធានីភ្នំពេញ ប្រកាស សមាសភាព សាខា អ.ន.ក. សង្កាត់ ទាំង៧ នៃខណ្ឌពោធិ៍សែនជ័យ
29 មិថុនា 2026
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អនុប្រធាន អ.ន.ក.ខេត្តសៀមរាប តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធាន អ.ន.ក.ខេត្តសៀមរាប បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន រៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ក្រុង ស្រុក និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឃុំ សង្កាត់ នៃខេត្តសៀមរាប ដោយមានការចូលរួមពីលោក ប្រធានគណ:កម្មាធិការ អ.ន.ក ក្រុង-ស្រុកទាំង១៣, ប្រធានមន្ទីរ-អង្គភាពពាក់ពន្ធកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទសរុបចំនួន ២៦៧នាក់។
ក្រោយពីរបាយការណ៍ស្វាគមន៍ របស់ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានរួចមក លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងនគរបាលខេត្ត បានអានសេចក្តីសម្រេចចំពោះសមាសភាពគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ នៃខេត្តសៀមរាប។
ក្នុងពិធីនោះ លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការគ្រប់លំដាប់ថ្នាក់ ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនភាពនិងជម្រុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ខិតខំបន្តអនុវត្តលក្ខន្តិកៈ និងគោលការណ៍របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងនោះផងក៏មានការប្រគល់នូវសេចក្តីសម្រេច ត្រាមូល និងសម្ភារៈ ជូនទៅដល់ ប្រធានប្រចាំការ និងអនុប្រធានប្រចាំការ ក្រុង-ស្រុកទាំង១៣៕