ឯកឧត្តម គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីអណិកជនរស់នៅសហរដ្ឋអាមេរិក ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន
22 សីហា 2026
គណៈកម្មាធិការ ស.អ.ក ខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធាន ស.អ.ក ខេត្តស្ទឹងត្រែង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនដែលជាសមាជិក ស.អ.ក ចំនួន ០២ គ្រួសារ រស់នៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ថវិកាបេឡាមរណសង្គ្រោះខាងលើត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនទាំង ០២ រួមមាន៖ ១-ឈ្មោះ ប៊ុន ស៊ី ភេទស្រី អាយុ៧៩ ឆ្នាំ ត្រូវជាគ្រួសារពលី រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២៥។ ២-ឈ្មោះ គង់ វ៉ាន់ ភេទស្រី អាយុ៧២ ឆ្នាំ ត្រូវជាគ្រួសារពលី រស់នៅភូមិអូឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលបានទទួលមរណភាពកាលពី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥៕
រូបភាព៖ ស.អ.ក ខេត្តស្ទឹងត្រែង
22 សីហា 2026
13 កក្កដា 2026
10 កក្កដា 2026