អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
13 កុម្ភៈ 2026
លោកឧត្តមសេនីយ៍ទោ ចិន នី ប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះបានចាត់លោកវរសេនីយ៍ត្រី ឈុន ហុកឡេង ប្រធានលេខាធិការដ្ឋាន ស.អ.ក ស្រុកពញាក្រែក ដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៣២លានរៀល ជូនដល់គ្រួសារនៃសពអតីតយុទ្ធជនចំនួន០៨គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារនៃសព ចំនួន០៨គ្រួសាររួមមាន៖
១. លោក ទេព ឡាត់ រស់នៅភូមិជើងវត្ត សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ មានភរិយាឈ្មោះ ប៉ែន សុវណ្ណ ជាអ្នកទទួលបណ្ដាំ។
២.លោក ជិន អ៉ី រស់នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ មានកូនឈ្មោះ អ៉ី សុគន្ធនារី ភេទស្រី ជា អ្នកទទួលបណ្ដាំ។
៣.លោកស្រី ឌី រី រស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ មានកូនឈ្មោះ ចាយ ពៅ ភេទស្រី ជាអ្នកទទួលបណ្ដាំ ។
៤.លោក សែម ជួន រស់នៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មានភរិយា ឈ្មោះ ជីន គ្រឿន ជាអ្នកទទួលបណ្ដាំ ។
៥.លោកស្រី ទន់ អេង រស់នៅភូមិអណ្ដោត ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ មានកូនឈ្មោះ ទ្រី ល្វា ភេទស្រីជាអ្នកទទួលបណ្ដាំ។
៦.លោក ស៊ុយ ទី រស់នៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ មានភរិយាឈ្មោះ សួង សារ៉ុន ជាអ្នកទទួលបណ្ដាំ។
៧.លោក ស្ងួន ហោ រស់នៅភូមិសន្ទៃទី២ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មានកូនឈ្មោះ ខេង សុខា ភេទស្រី ជាអ្នកទទួលបណ្ដាំ ។
៨.លោក សន រ៉េន រស់នៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មានកូនឈ្មោះ សម ភាក់ ភេទប្រុស ជាអ្នកទទួលបណ្ដាំ៕
13 កុម្ភៈ 2026
13 មករា 2026
5 មករា 2026