អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
ក្រុមការងារគណៈកម្មាធិការ អ.ន.ក.ស្រុកពញាក្រែក កាលពីថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ១២,០០០,០០០ ៛ ប្រគល់ជូនគ្រួសារសព ចំនួន ០៣គ្រួសារ ដូចមានឈ្មោះ អ៊ូ សុខន មានទីលំនៅ ឃុំកោងកាង ស្រុកពញាក្រែក , ឈ្មោះ សុខ សារ៉ា មានទីលំនៅ ភូមិកន្ទួត ឃុំកោងកាង ស្រុកពញាក្រែក និងឈ្មោះ សោម បឿនមានទីលំនៅ ភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល៕