អ.ន.ក.ស្រុកសំបូរ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
3 វិច្ឆិកា 2026
គណៈកម្មាធិការ អ.ន.ក.ស្រុកត្រាំកក់ ដឹកនាំដោយលោក ទូច ចន្ធី អភិបាលរងស្រុក និងជាអនុប្រធាន អ.ន.ក.ស្រុក នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះ ចំនួន ១២.០០០.០០០រៀល និងលិខិតរំលែកមរណទុក្ខ ជូនគ្រួសារនៃសព ចំនួន ០៣សព មានឈ្មោះ ស៊ិន ហេង ភេទ ស្រី មានទីលំនៅភូមិស្ទឹង ឃុំ អូរសារាយ ស្រុកត្រាំកក់, ឈ្មោះ ហម សំនៀង ភេទ ប្រុស មានទីលំនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងឈ្មោះ ប៊ិន សុផល ភេទ ស្រី មានទីលំនៅភូមិដំណាក់ខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ៕