អ.ន.ក.ខេត្តកំពង់ធំ នាំយករទេះរុញ និងអំណោយជូនអតីតយុទ្ធជនពិការ
13 កក្កដា 2026
ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តឧត្តរមានជ័យ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចាត់ក្រុមការងារចុះប្រគល់ថវិការបេឡាមរណសង្រ្គោះចំនួន ៨ លានរៀល ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ០២គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។
ថវិការបេឡាមរណសង្រ្គោះខាងលើត្រូវបានប្រគល់ជូនគ្រួសារចំនួន ០២ រួមមាន៖១.លោក សន សៀង អាយុ ៧៤ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ២. លោក សន សារ៉េត អាយុ ៧០ឆ្នាំ រស់នៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
រូបភាព៖ ស.អ.ក ខេត្តឧត្ដរមានជ័យ
13 កក្កដា 2026
10 កក្កដា 2026
9 កក្កដា 2026