ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
21 សីហា 2026
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងគោលបំណងលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិ មាតុភូមិ។ នេះបើយោងតាមអនុក្រឹត្យដែលចេញដោយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
តាមអនុក្រឹត្យខាងលើនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមសុីវិល គ្រឹះស្ថានសាធារណៈ និងឯកជន និងគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមបំផុសស្មារតី គាំទ្រទិវានេះដល់សាធារណៈជន ដើម្បីឱ្យយល់ដឹងពីគុណតម្លៃនៃគំរូវីរភាពអតីតយុទ្ធជន និងនិវត្តជន នៅក្នុងប្រទេសកម្ពុជា។
21 សីហា 2026
18 សីហា 2026
14 កក្កដា 2026