ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា
21 សីហា 2026
១. ជនរួមជាតិជាទីស្នេហា !
ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដទៃទៀត។
អាវុធសំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យ និងអនាគតយើង ពុំមែនគ្រឿងយោធបរិក្ខារដ៏ស្តួចស្តើង គួរឲ្យវេទនារបស់កងទ័ពយើងនោះទេ។ អាវុធនោះគឺ ការរួបរួមចងបាច់គ្នាជាធ្លុងមួយនៃយើងនេះឯង។
ខ្ញុំជឿជាក់ថា ការរួបរួមរបស់យើងជាធ្លុងមួយនេះនឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ដែលមាននៅមុខយើងនេះបានផុតស្រឡះដោយជ័យមង្គល។
ជយោ កម្ពុជាឯករាជ្យ !
ភ្នំពេញ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៦២
២. សូមបងប្អូនប្រជារាស្ត្រ កូនចៅ ចៅទួត ចៅលូត សាមគ្គីជាធ្លុងមួយ រួមរស់ជាមួយគ្នា ពួតដៃគ្នាកសាងជាតិ ដើម្បីកម្ពុជាប្រាសចាកជាដាច់ខាតពី ភាពទន់ខ្សោយ ឈានទៅកាន់ភាពរុងរឿងក្នុងពិភពលោក។ ទាំងនេះបង្ហាញពិភពលោកថា កម្ពុជារួបរួមគ្នាល្អណាស់ក្នុងសន្តិភាព ឯករាជ្យ កសាងជាតិគ្មានឈប់ឈរ។
ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១
21 សីហា 2026
18 សីហា 2026
14 កក្កដា 2026