អ្នកឧកញ៉ា ម៉ម វណ្ណឌី និងអ្នកឧកញ៉ា ទៀង ផល្លា ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ គាំទ្រការងារផ្សព្វផ្សាយព័ត៌មានរបស់សមាគម
13 កុម្ភៈ 2026
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញ រៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
សម្តេចធិបតីបានបញ្ជាក់លើទំព័រហ្វេសប៊ុកថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ក្នុងរាជធានីភ្នំពេញ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។
សូមជម្រាបជូនថា រថយន្តក្រុងចំនួន ១០០គ្រឿង នឹងប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ក្នុងរាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ចំណែករថយន្តក្រុងចំនួន ៤៩៧គ្រឿងទៀត ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅលេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ ដែលព័ត៌មានលម្អិត សាលារាជធានីភ្នំពេញ នឹងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ៕
13 កុម្ភៈ 2026
13 មករា 2026
5 មករា 2026