អ.ន.ក.រាជធានីភ្នំពេញ នាំយកថវិកាឧបត្ថម្ភជូនសមាជិកចំនួន ១៥០នាក់តាមខ្នងផ្ទះ
18 ឧសភា 2026
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមលេខាធិការដ្ឋាន ស.អ.ក ខេត្ត ចុះសួរសុខទុក្ខ និងផ្សព្វផ្សាយនារដូវភ្ជុំបិណ្ឌ ដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកកោះកុងចូលរួមគាំទ្រ ជឿជាក់ គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ ។
ក្នុងឱកាសនោះ គណៈកម្មាធិការ ស.អ.ក ខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ សមាគម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកោះកុង ដែលមានជីវភាពខ្វះខាតចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៥មុឺនរៀល, អង្ករ ១បាវតូចស្មេី២០ គីឡូក្រាម, មី១កេស និងឃីត១ កញ្ចប់។
រូបភាព៖ ស.អ.ក ខេត្តកោះកុង
18 ឧសភា 2026
9 ឧសភា 2026
13 កុម្ភៈ 2026