អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
គណៈកម្មាធិការ អ.ន.ក. ស្រុកអង្គស្នួល ដឹកនាំដោយ លោក ហ៊ល ផល្លី អភិបាលរង តំណាងលោក អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកអង្គស្នួល ខេត្តកណ្ដាក កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសព សមាជិក អ.ន.ក. ឈ្មោះ សិទ្ធិ លី ភេទប្រុស (មុខសញ្ញានិវត្តជន) នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៥។
ក្នុងឱកាសនោះដែលគណៈកម្មាធិការ អ.ន.ក. ស្រុក ក៏បានជួយឧបត្ថម្ភ ដល់គ្រួសារសពនូវ អង្ករ ចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕