អ.ន.ក. ស្រុកអង្គស្នួល នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក. ស្រុកអង្គស្នួល នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

23 ធ្នូ 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក. ស្រុកអង្គស្នួល ដឹកនាំដោយ លោក ហ៊ល ផល្លី អភិបាលរង តំណាងលោក អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកអង្គស្នួល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ឈ្មោះ វ៉ាន់ សុវណ្ណ ភេទប្រុស រស់នៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលមរណភាពកាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក. ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕

ចែករំលែកអត្ថបទនេះ