អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
គណៈកម្មាធិការ អ.ន.ក ស្រុកអង្គស្នួល ដឹកនាំដោយលោក សាន វ៉ាន់ធុល អភិបាលរង តំណាងលោកអភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អ.ន.ក ស្រុកអង្គស្នួល នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក ឈ្មោះ ហ៊ឹម ខុន ភេទប្រុស រស់នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ៧៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕
រូបភាព អ.ន.ក ស្រុកអង្គស្នួល