អ.ន.ក. ស្រុកអង្គស្នួល នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក. ស្រុកអង្គស្នួល នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

26 ធ្នូ 2025
1 នាទីអាន

គណៈកម្មាធិការ អ.ន.ក. ស្រុកអង្គស្នួល ដឹកនាំដោយលោក ហ៊ល ផល្លី អភិបាលរង តំណាងលោកអភិបាលនៃគណៈអភិបាលស្រុក និងជាប្រធាន អ.ន.ក. ស្រុកអង្គស្នួល នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិក អ.ន.ក. ឈ្មោះ ឡៅ ស ភេទស្រី ជាគ្រួសារពលី រស់នៅភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានទទួលមរណភាពកាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ គណៈកម្មាធិការ អ.ន.ក. ស្រុក ក៏បានជួយឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ ចំនួន ២៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

ចែករំលែកអត្ថបទនេះ