អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ ជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកនូវថវិកាចំនួន ១៦លានរៀល និងគ្រឿងបរិភោគមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល។ ក្នុងនោះ សពទី១ឈ្មោះ អ៊ូ ភុំ ភេទស្រី អាយុ ៧២ឆ្នាំ, ទី២ឈ្មោះ ព្រឹម ភី ភេទប្រុស អាយុ ៦៧ឆ្នាំ, ទី៣ ឈ្មោះ ផាន់ ឃា ភេទប្រុស អាយុ ៧១ឆ្នាំ និងទី៤ ឈ្មោះ ឡូ ឡុត ភេទប្រុស អាយុ ៧១ឆ្នាំ៕