អ.ន.ក.ស្រុកស្រីស្នំ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
16 កក្កដា 2026
លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ស្រុកអង្គរធំ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកនូវថវិកាចំនួន ១២លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល។ ក្នុងនោះ ទី១ ឈ្មោះ ខ្លែន ឡិក ភេទប្រុស អាយុ៦៣ឆ្នាំ,ទី២ ឈ្មោះ ស៊ុន អាន ភេទប្រុស អាយុ៧២ឆ្នាំ និងទី៣ ឈ្មោះ ហ៊ូវ ហ៊ត់ ភេទប្រុស អាយុ៥៤ឆ្នាំ៕