អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
លោកវរសេនីយ៍ទោ ហេង បារាំង អធិការ នៃអធិការដ្ឋាននគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបាណន់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤ លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ អឿ ពាង ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
រូបភាព អ.ន.ក. ស្រុកបាណន់