អ.ន.ក.ខេត្តបន្ទាយមានជ័យ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក

អ.ន.ក.ខេត្តបន្ទាយមានជ័យ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក

21 កក្កដា 2026
1 នាទីអាន

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការ អ.ន.ក.ខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក-លោកស្រី ប្រធាន អ.ន.ក.ស្រុក/ក្រុង ចំនួន៦ រួមមាន ស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកស្វាយចេក ស្រុកម៉ាឡៃ ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ដើម្បីនាំយកថវិកាបេឡាមរណសង្រ្គោះសរុបចំនួន ៣៦លានរៀល ទៅប្រគល់ជូនគ្រួសារសពសមាជិកចំនួន ៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល៕

ចែករំលែកអត្ថបទនេះ