អ.ន.ក.ស្រុកគិរីវង់ នាំយកអំណោយ និងថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិក
21 កញ្ញា 2026
គណៈកម្មាធិការ អ.ន.ក.ស្រុកបាទី ដឹកនាំដោយលោក សាយ វណ្ណៈ អភិបាលស្រុកបាទី និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន អ.ន.ក.ខេត្ត ចុះប្រគល់ប្រាក់បេឡាមរណសង្រ្គោះចំនួន ៨លានរៀលជូនគ្រួសារសពចំនួន ២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤លានរៀល ព្រមទាំងបានផ្តល់អំណោយគ្រឿងឧបភោគបរិភោគមួយចំនួន។ ក្នុងនោះ ទី១ ឈ្មោះ អៀង សំហេង ភេទ ប្រុស ជនពិការ មានទីលំនៅភូមិត្រាំខ្នារ ឃុំសូភី និងទី២ ឈ្មោះ អ៊ុយ ង៉ែត ភេទ ស្រី ជនពិការ មានទីលំនៅភូមិរយ៉ក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ៕