អ.ន.ក.ស្រុកត្រាំកក់ នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិកចំនួន ០៣គ្រួសារ
3 វិច្ឆិកា 2026
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ធុច វណ្ណារ៉ាត់ អភិបាលរងក្រុង តំណាងលោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុង និងជាប្រធាន អ.ន.ក. ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារសរុបចំនួន ៣នាក់ នាំយកថវិកាបេឡាមរណសង្គ្រោះរបស់ អ.ន.ក។ ចំនួន ៤,០០០,០០០រៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនឈ្មោះ ជា រ៉ាំបូ ភេទប្រុស អាយុ ៧៦ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ សពមានទីលំនៅភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕