លោកជំទាវ ឈី វ៉ា ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពជាសមាជិក
27 វិច្ឆិកា 2026
អ.ន.ក. ក្រុងបាត់ដំបង ដឹកនាំដោយ លោកស្រី ឃូ សុគន្ធ អភិបាលរងក្រុង និងក្រុមការងារ អ.ន.ក. កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ឈ្មោះ កង រិន ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ ៧១ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ថវិកាដែលទទួលបានក្នុង១គ្រួសារទទួលបានមានចំនួន ៤,០០០,០០០ រៀល៕