អ.ន.ក.ក្រុងបាត់ដំបង នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

អ.ន.ក.ក្រុងបាត់ដំបង នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារសពសមាជិក

5 មិថុនា 2026
1 នាទីអាន

អ.ន.ក.ក្រុងបាត់ដំបង ដឹកនាំដោយ លោក ទួត ច័ន្ទរតនា នាយយករដ្ឋបាលក្រុង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកថវិកាមរណសង្គ្រោះ ចំនួន ៨,០០០,០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ឈ្មោះ ពេជ្រ ឃាន ភេទប្រុស អាយុ ៧៨ឆ្នាំ  ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ មានទីលំនៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ សួន សាភិន ភេទប្រុស អាយុ ៨០ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានទីលំនៅភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន ៤,០០០,000រៀល៕

ចែករំលែកអត្ថបទនេះ