អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
អ.ន.ក. ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានចាត់តំណាងនាំយក ថវិកាមរណសង្គ្រោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជនឈ្មោះ សេង វួន ភេទស្រី អាយុ ៦១ឆ្នាំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានទីលំនៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ និងឈ្មោះ ឈឿម ឃឿត ភេទប្រុស អាយុ ៦៦ឆ្នាំ ដែលបានទទួលមរណភាព មានទីលំនៅភូមិបឹងក្រឡ ឃុំបឹងប្រាំ ស្រុកបវេល ដោយក្នុងមួយគ្រួសារទទួលបានចំនួនថវិកា ៤,០០០,០០០រៀល៕