អ.ន.ក.ខេត្តស្ទឹងត្រែង នាំយកអំណោយ និងថវិកាបេឡាមរណសង្រ្គោះជូនគ្រួសារសពសមាជិក
24 មេសា 2026
គណៈកម្មាធិការ អ.ន.ក ស្រុកភ្នំព្រឹក និងស្រុករតនមណ្ឌល ដឹកនាំដោយលោក ស៊ិន លន់ អភិបាលរង តំណាងលោក សុង សុភ័ក្រ្ត អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកភ្នំព្រឹក និងលោក នូវ ឫទ្ធី អភិបាលរង តំណាងលោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុករតនមណ្ឌល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៨ លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន២ ក្នុងខេត្តបាត់ដំបង។
ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសព ២គ្រួសារ រួមមាន៖
១- លោក សុខ ពាង អាយុ ៦៨ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
២- លោក ប៊ូ ប៊ុន អាយុ ៧៥ឆ្នាំ រស់នៅភូមិថ្មព្រូស ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
រូបភាព អ.ន.ក ខេត្តបាត់ដំបង