អ.ន.ក.ស្រុកបាណន់ ចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក
3 សីហា 2026
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអ.ន.ក. ក្រុងបាត់ដំបង ដឹកនាំក្រុមការងារនាំយកថវិកាមរណសង្គ្រោះចំនួន ៨,០០០,០០០រៀល(ប្រាំបីលានរៀល) ប្រគល់ជូនគ្រួសារអតីតយុទ្ធជនចំនួន ២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល(បួនលានរៀល) មានឈ្មោះ តែ ប៊ុននី អាយុ ៧០ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច និងឈ្មោះ ស្មិត ឡុត អាយុ ៦៦ឆ្នាំ មានទីលំនៅភូមិរំចេក៥ សង្កាត់រតនៈ។