អ.ន.ក. ស្រុកបវេល នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន

អ.ន.ក. ស្រុកបវេល នាំយកថវិកាមរណសង្គ្រោះជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន

1 កុម្ភៈ 2026
1 នាទីអាន

លោក ចា សាវៀង អភិបាលរងស្រុក និងលោកវរសេនីយ៍ទោ ផុង សារិន អធិការរង តំណាងលោកវរសេនីយ៍ឯក សុខ សារិន អធិការ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានដឹកនាំក្រុមការងារ នាំយកថវិកាមរណសង្គ្រោះ ចំនួន ៨,០០០,០០០រៀល (ប្រាំបីលាន) ប្រគល់ជូនគ្រួសារអតីតយុទ្ធជន ឈ្មោះ នៅ នឹង ភេទប្រុស អាយុ ៦៦ឆ្នាំ (ជនពិការ) ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយរោគាពាធ មានទីលំនៅភូមិដង្កោ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងឈ្មោះ អ៊ូច សុវណ្ណ ភេទ ប្រុស អាយុ ៦៥ឆ្នាំ (និវត្តជន) ដែលបានទទួលមរណភាពកាលពីថ្ងៃ៣០ ខែមករា ឆ្នាំ២០២៦ ដោយរោគាពាធ មានទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ចែករំលែកអត្ថបទនេះ